ឡាន Lexus LX600 ស៊េរីថ្មីតម្លៃជាង ២៥ម៉ឺនដុល្លារ ត្រូវចំណាយពន្ធនាំចូលប៉ុន្មាន?
Lexus LX600 ស៊េរីឆ្នាំ២០២៣ ជារថយន្តដ៏ប្រណីតមួយ ដែលទទួលបានការពេញនិយមច្រើនគួរសមពីសំណាក់អភិជននៅកម្ពុជា។ ជាមួយតម្លៃជាង ២៥ម៉ឺនដុល្លារ មានដឹងអត់ថាតើរថយន្តនេះបានចំណាយប្រាក់ប៉ុន្មានលើពន្ធនាំចូល? បើផ្អែកតាមទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Auto Direct US Cambodia ដែលជាឈ្មួញនាំរថយន្តពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជានោះ បានបង្ហាញថារថយន្ត LX600 ស៊េរីឆ្នាំ២០២៣ ប្រភេទ Luxury AWD ដែលតម្លៃដើមនៅសហរដ្ឋអាមេរិករបស់វាគឺ ១១៨ ៩៩៥ដុល្លារ គឺត្រូវចំណាយ ១២៣ ៦៦៦ដុល្លារ លើពន្ធនាំចូលមកកាន់កម្ពុជា។ ពាណិជ្ជកម្ម បន្ថែមពីពន្ធនាំចូលនេះ ក៏មានថ្លៃចំណាយផ្សេងៗជាច្រើនមុខទៀតមានដូចជា ថ្លៃដឹកជញ្ជូន ថ្លៃកាត់ឈ្មោះនៅអាមេរិក ថ្លៃឯកសារនៅកម្ពុជា តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងតម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិកផងដែរ ជាលទ្ធផលធ្វើឲ្យតម្លៃសរុបនៃរថយន្តមួយគ្រឿងនេះឡើងដល់ជាង ២៥ម៉ឺនដុល្លារ ពេលចរាចរលក់លើទីផ្សារកម្ពុជា៕ ប្រភព ៖ Auto Direct US Cambodia
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed